អភិវឌ្ឍន៍ពូជគោ បង្កើនប្រាក់ចំណូល ដើម្បីកសិករស្រស់ គុណភាព អនាម័យ សុវត្ថិភាព
សាច់គោដែលចិញ្ចឹមនៅកសិដ្ឋានយើងអ្នកនិងមានអារម្មណ៍ពីភាពស្រស់នៃសាច់ដែលអ្នកដាក់លើតុ។អាហារពីសត្វដែលចិញ្ចឹមនិងថែទាំយ៉ាងយកចិត្តទុកដាក់នៅលើវាលស្មៅដល់ល្អគឺអាចផលិតបាននៅសាច់ដែលមានគុណភាពខ្ពស់បូករួមជាមួយវីតាមីននិងសារធាតុរ៉ែផ្ដល់នៅអាហារបំប៉នប្រកបដោយគុណភាពនិងរសជាតិដល់ឆ្ងាញ់ពិសារ។
មន្ទីរពិសោធន៍ទឹកស្ពែមនៅកសិដ្ឋាន អេសវី រេញក្រុមហ៊ុន​ អេសវី​ រេញអ៉ិនវេសម៉ិន​ ឯ.ក​ បានសហការជាមួយ​ មន្ទីរកសិកម្ម​ រុក្ខប្រមាញ់និងនេសាទ​ និង​ ការិយាល័យ​ ផលិតកម្ម​និង​បសុព្យាបាល​ ដេីម្បីដាក់អោយប្រេីប្រាស់និង​ ​ការ​បេីក​ដំណើរ​ការ​ផលិត​ទឹក​ស្ពែម​ គោពូជប្រាម៉ាន់​ និងការផលិតទឹកអាស៊ូតរាវ ជាលេីក​ដំបូង​របស់ក្រុមហ៊ុន​ នៅមជ្ឈមណ្ឌល​ផលិត​ទឹក​ស្ពែម​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ​ និងសេះ ស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ​។ មជ្ឈមណ្ឌល​នេះ មានដំណើរ​ការ​នៃការ​ផលិតទឹក​ស្ពែមគោពូជ​ខាង​លេី​ ដោយក្នុង​ ១លេីក​នៃការ​យកទឹក​ស្ពែមពីគោបា ១ដង​ អាចផលិត​បាន​ទឹក​ស្ពែម​ស្តង់ដា​សម្រាប់​បង្កាត់សិប្បនិមិ្មត​បាន​ចាប់ពី ២៥០០​ រហូតដល់​ ៣០០០​ដង​។ ​មជ្ឈមណ្ឌល​នេះផងដែរ ក៏មានម៉ាស៊ីន​និងឧបករណ៍​ផលិត​ទឹក​ Nitrogen ​សម្រាប់​ថែរក្សា​ទឹក​ស្ពែម​ ដោយក្នុង ​២៤ម៉ោង ​អាចផលិត​ទឹក​ Nitrogen បានរហូតដល់ ​៦៥គីឡូ​ និងមានលក្ខណៈ​ពិសេស​មួយ​ទៀត​គឺ​ ផលិត​ទឹក​ស្ពែម ដោយអាចកំណត់ភេទរបស់សត្វបាន​ (សត្វញី​​​ ឬ​ឈ្មោល​​​)​។
ពូជសត្វគោប្រាម៉ាន់របស់យើង
SV Ranch Investment CO.,Ltd.